work_outline Job Opening
Phnom Penh Gas Center
Phnom Penh Gas Center
Sales and Customer Service

Sales and Customer Service

Join Phnom Penh Gas Center and help shape what's next. We're looking for someone who cares about craft, growth, and impact.

location_on SSK work Full-time
location_on
Location SSK
work
Job Type Full-time
category
Department Sales - PPG
event
Deadline 31 Oct, 2026
description

Job Description

ទំនាក់ទំនងជាមួយអតិថិជន

  1. សួរនាំពត៌មានរបស់អតិថិជន
  2. ណែនាំពីប្រភេទទំនិញ គោលការណ៏ប្រូម៉ូសិន ព្រមទាំងសេវាកម្មផ្សេងៗ
  3. ឆ្លើយតបនូវចម្ងល់ផ្សេងៗរបស់អតិថិជន
  4. រក្សាទំនាក់ទំនងជាមួយអតិថិជន
  5. ពិនិត្យការកម្មង់ទំនិញរបស់អតិថិជនចេញប័ណ្ណបញ្ជាទិញ (Sale Order)
  6. តាមដានការបញ្ជាទិញរបស់អតិថិជន
  7. ឡើងពត័មានការកម្មង់របស់ភ្ញៀវចូលផ្ទាល់
  8. ពិនិត្យរូបភាពនឹងទំនិញជាក់ស្ដែងមុនបញ្ចេញទំនិញទៅអតិថិជន
  9. ទាក់ទងក្រុមការងារដែលពាក់ព័ទ្ធបន្ថែមក្នុងករណីការកម្មង់របស់ភ្ញៀវមានការកែប្រែ
  10. ពិនិត្យដបផ្ញើរក្នុង Support ដើម្បី Update Sale Order

រៀបចំវិក័យប័ត្រជូនអតិថិជន

  1. អតិថិជនដឹកជញ្ជួនដល់ទីតាំង:
  2. ចេញប័ណ្ណ Sale Order ផ្ទៀងផ្ទាត់ទំនិញ រាប់ចំនួនឲ្យបានត្រឹមត្រូវ
  3. ពិនិត្យនិងសរសេរពត៌មាននៅលើវិក័យប័ត្រឲ្យបានត្រឹមត្រូវ
  4. រៀបចំឯកសារសម្រាប់អតិថិជនតាមខេត្តនិងបេនឡាន
  5. អតិថិជនចូលយក:
  6. ភ្ញៀវ (Dewar) ត្រូវធ្វើវិក័យប័ត្រ ក្នុងប្រព័ន្ធ
  7. រៀបប័ណ្ណបញ្ជាទិញ (Sale Order)និងវិក័យប័ត្រ ប័ណ្ណសំបក(បើមាន) ប្រគល់អោយផ្នែកទទួលប្រាក់ ចាត់ចែងបន្ត

ឡើងរបាយការណ៍ដបផ្ញើរអតិថិជនក្នុង (Support)

  1. ឡើងពត័មានដបផ្ញើរ(ទាំងមានបញ្ហានិងអត់បញ្ហា)ចូលក្នុងប្រព័ន្ធព្រមទាំងរូបភាពដបចូល
  2. បន្ទាប់ពីដោះស្រាយរួច ត្រូវប្ដូរ Status ដាក់ថ្ងៃខែដោះស្រាយ
  3. ឡើង Material Request បើកសម្ភារះដើម្បីប្ដូរ(មានយោងលេខរបស់ Support)
  4. ពេលដបចេញត្រូវប្ដូរStatus អមជាមួយប័ណ្ណភ្ជាប់ជាមួយវិក័យប័ត្រ
  5. ចុះពិនិត្យដបផ្ញើរ និងថតរូបជាមួយក្រុមការងារស្ដុកប្រចាំថ្ងៃ\
  6. បិទរបាយការណ៌ដបផ្ញើរ (Support) ប្រចាំថ្ងៃ

បិទរបាយការណ៏លក់ប្រចាំថ្ងៃ

  1. ទិន្នន័យលក់ប្រចាំថ្ងៃយកពីក្នុង ប្រព័ន្ធផ្ទៀងផ្ទាត់ជាមួយគល់បញ្ជី
  2. មានសាច់ចូលពីអតិថិជន (Credit Note) ត្រូវដកចំនួនលុយដែលបាន Credit Note ចេញពី របាយការណ៍
  3. ទម្លាក់របាយការណ៍លក់សរុបប្រចាំថ្ងៃចូលក្នុង Forum ដើម្បីឲ្យផ្នែកលក់ TK ផ្ទៀងផ្ទាត់

ការងារផ្នែកទទួលប្រាក់

  1. ប្រមូលឯកសារពីតៃកុងឡាន រៀបតាមលំដាប់លំដោយ
  2. រៀបចំ វិក័យប័ត្រថ្ងៃចាស់ និងថ្ងៃថ្មីដោយឡែកពីគ្នាសម្រាប់ Invoice ទូទាត់ភ្លាមៗហើយមិនទាន់ទូទាត់
  3. ផ្ដល់ព័ត៌មានផ្នែកលក់ទួលគោកទាក់ទងភ្ញៀវបន្ត សម្រាប់វិក័យប័ត្រមិនទាន់ទូទាត់
  4. ចុះប្រតិបត្តិការ Receive ក្នុងប្រព័ន្ធ
  5. Credit សាច់ចូលពីអតិថិជន
  6. ទូទាត់ជាសាច់ប្រាក់:
  7. ពិនិត្យក្រដាសប្រាក់ឲ្យបានត្រឹមត្រូវ ចារចំនួន,លេខក្រដាសប្រាក់មានបញ្ហាក្នុងវិក័យប័ត្រ

ទូទាត់តាមធនាគារ៖

  1. ពិនិត្យផ្ទៀងផ្ទាត់ ឈ្មោះ លេខ គណនីធនាគារ ចំនួនទឹកប្រាក់ត្រូវទូទាត
  2. Print Bank Slip កិបភ្ជាប់ជាមួយInvoice ដែលបានទូទាត់រួច ហើយចារ តាមប្រភេទធនាគារ
  3. រាប់សាច់ប្រាក់ជាក់ស្ដែង (KHR&USD)និងសរសេរប័ណ្ណដាក់ប្រាក់
  4. បិទរបាយការណ៌ Receive ប្រចាំថ្ងៃ

គ្រប់គ្រងសម្ភារះការិយាល័យ (Stationaries)

  1. គ្រប់គ្រងនិងចុះប្រតិបត្តិការចេញ-ចូលរបស់សម្ភារះ ប្រចាំថ្ងៃក្នុងប្រព័ន្ធ
  2. ទម្លាក់រូបភាពសម្ភារះភ្ជាប់ជាមួយប័ណ្ណទៅក្នុង Telegram និងប្រព័ន្ធ
  3. ស្នើរទិញបន្ថែមចំពោះសម្ភារះដែលជិតអស់ស្ដុក
  4. បិទរបាយការណ៍ Stationary ប្រចាំថ្ងៃ

ការចុះប្រតិបត្តិការស្តុកទំនិញ ចូល-ចេញ

  1. ផ្ទៀងផ្ទាត់ប័ណ្ណនិងរូបភាពរាប់ចំនួនជាក់ស្ដែង
  2. ប្រមូលឯកសារយកមកចុះបញ្ជីក្នុងប្រព័ន្ធ
  3. រៀបចំឯកសារជាសំណុំមាន ប័ណ្ណបញ្ជាទិញ,វិក័យប័ត្រ ,ប័ណ្ណសំបកកិបចូលគ្នាតាមឈ្មោះអតិថិជន
  4. បិទរបាយការណ៍ស្ដុកទំនិញចូល-ចេញប្រចាំថ្ងៃ

សហការរៀបចំគោលដៅដឹកទំនិញទៅអតិថិជន

  1. ឆែកមើលពត៌មាន Sale Order ដែលផ្នែកលក់ TK បញ្ជូនមកមានគោលដៅណាខ្លះបានរៀបឬមិនទាន់បានចេញ
  2. ទម្លាក់ពត៌មានអំពីការរៀបចំគោលដៅទីតាំង តៃកុងឡានដែលចេញ
  3. សហការជាមួយខាងស្ដុករាល់ពត៌មានផ្សេងៗនិងពន្លឿនការចេញតាមគោលដៅ ផ្ដល់ពត៌មានដល់ផ្នែកលក់ TK

ថ្លឹងជញ្ជីងឡានស៊ីទែន

  1. ឆែកពត៌មានឲ្យបានច្បាស់លាស់ (ឈ្មោះអ្នកផ្គត់ផ្គង់ ប្រភេទLiquid ថ្ងៃខែ ទំងន់)
  2. បញ្ចូលពត៌មានរួចរាល់ទម្លាក់ចូលក្នុង Group Telegram ដើម្បីបញ្ជាក់គីឡូអាចយកបានមិនបាន
  3. ឯកសារភ្ជាប់ផ្សេងៗរៀបចំជាសំណុំប្រគល់ទៅផ្នែកប្រធានប្រតិបត្តិការស្ដុកចាត់ចែងការងារបន្ដ

ការងារទូទៅ

  1. ឡើងរបាយការណ៍ទំនិញចូល-ចេញ និងដបផ្ញើរប្រចាំថ្ងៃនៅក្នុងForum
  2. រៀបចំ COA ទៅតាមតម្រូវការរបស់អតិថិជន
  3. រៀបចំទុកដាក់ឯកសារការងារប្រចាំថ្ងៃ
  4. អនុវត្តន៍ការងារផ្សេងៗតាមការចាត់ចែងរបស់ប្រធានក្រុម
  5. បិទរបាយការណ៍ការងារប្រចាំខែ