PPG - Knowledge Base

Phnom Penh Gas Center

គោលការណ៍ និង បទបញ្ជាផ្ទៃក្នុង GUIDE

គោលការណ៍កំណត់ចំនួនសំបកដបធ្វើផលិតកម្ម

បរិមាណសំបកដប នៃប្រភេទឧស្ម័ននិមួយៗ ដែលអាចធ្វើផលិតកម្មសំរាប់ឧស្ម័នដែលមានសម្ពាធខ្ពស់ នៅពេលធ្វើផលិតកម្មសីតុណ្ហភាពរបស់ដប នឹងឡើងកំដៅខ្ពស់រហូតដល់ ៥០-៧៥អង្សា។សំបកដបដែលមានកំដៅខ្លាំងខុសធម្មត…

បរិមាណសំបកដប នៃប្រភេទឧស្ម័ននិមួយៗ ដែលអាចធ្វើផលិតកម្ម

  1. សំរាប់ឧស្ម័នដែលមានសម្ពាធខ្ពស់ នៅពេលធ្វើផលិតកម្មសីតុណ្ហភាពរបស់ដប នឹងឡើងកំដៅខ្ពស់រហូតដល់ ៥០-៧៥អង្សា។
  2. សំបកដបដែលមានកំដៅខ្លាំងខុសធម្មតាត្រូវបាញ់ទឹក ដើម្បីទំលាក់កំដៅ និងផ្អាកការបញ្ចូលភ្លាមហើយបញ្ចេញទៅធ្វើការត្រួតពិនិត្យ។
  3. ករណីដបមានតែមតេស្តរួចរាល់ ហើយក្តៅខុសពីធម្មតា ត្រូវបញ្ជូនទៅពិនិត្យជាថ្មី និងតាមដានមូលហេតុដោយផ្ទាល់។
  4. ដបតិចម៉ាស៊ីនដើរលឿន ដបកាន់តែក្តៅខ្លាំង រីកមាឌកាន់តែធំ ដែលជាហេតុអាចបង្កអោយមានគ្រោះថ្នាក់ជាយថាហេតុ។
  5. ចំនួនសំបកដបមិនគ្រប់គ្រាន់សំរាប់ផលិតកម្ម មិនអនុញ្ញាតអោយធ្វើផលិតកម្មជាដាច់ខាតទោះក្នុងល័ក្ខណប្រញាប់យ៉ាងណាក៏ដោយ។
  6. ករណីបន្លំដាក់សំបកចូលក្នុងសាច់ដែលពេញរួចហើយព្យាយាមបង្គ្រប់ផលិតកម្មដោយបញ្ចូលតែ ២ ទៅ ៣ ដប ដែលខុសគោលការណ៍នោះគឺចាត់ទុកថាជាការបន្លំភ្នែកក្រុមហ៊ុន។
  7. ផលិតករនោះ គឹកំពុងអនុវត្តខុសពីគោលការក្រុមហ៊ុន និងកំពុងប្រឈមគ្រោះថ្នាក់ចំពោះខ្លួនឯង និងក្រុមការងារ
  8. ក្រុមហ៊ុននឹងព្រមានបញ្ចប់តួនាទីបើមិននៅតែផ្គើនជាលើកទី២។
  9. សំបកដបមានចំនួនតិច, តែព្យាយាមធ្វើផលិតកម្ម ដោយយោងលើការបាញ់ទឹកទំលាក់កំដៅគឺជាកំហុសធ្ងន់ធ្ងរមិនអាចលើកលែងបានឡើយ។
  10. សំរាប់បរិមាណដប ត្រូវធ្វើផលិតកម្មនៃប្រភេទឧស្ម័ន និមួយៗគឺកំណត់ដូចខាងក្រោម៖
  11. សំបកដបខ្យល់ O2 ចាប់ពី 40 ឡើងអោយបញ្ចូលបាន
  12. សំបកដបខ្យល់ N2 ចាប់ពី 15 ឡើងអោយបញ្ចូលបាន
  13. សំបកដបខ្យល់ Argon ចាប់ពី 20 ឡើងអោយបញ្ចូលបាន
  14. សំបកដបខ្យល់ Air ចាប់ពី 16 ឡើងអោយបញ្ចូលបាន
  15. សំបកដប Ar-UHP (200Bar) ចាប់ពី 3 ឡើងអោយបញ្ចូលបាន
  16. កំណត់ល្បឿនម៉ាស៊ីនអោយយឺតបំផុត និងបាញ់ទឹក រៀងរាល់បញ្ចូលបាន 50Bar ត្រូវបញ្ឈប់ម្តងរង់ចាំអោយត្រជាក់ដបទើបបន្តទៀត។
  17. ភិនភាគសំបកដប និងក្បាលដបត្រូវស្អាត មិនមានស្មឹម ឬច្រេះជុំវិញ។
  18. សំបកដបបើផុតកាលកំណត់នៃតែមលើដប ត្រូវបញ្ចូនតេស្តឡើងវិញ។
  19. សំបកដប Ar-HP (150Bar) ចាប់ពី 8ដប ឡើងអោយបញ្ចូលបាន
  20. កំណត់ល្បឿនម៉ាស៊ីនអោយយឺតបំផុត និងបាញ់ទឹករៀងរាល់បញ្ចូលបាន50Bar ត្រូវបញ្ឈប់ម្តងរង់ចាំអោយត្រជាក់ដបទើបបន្តទៀត។
  21. ភិនភាគសំបកដប និងក្បាលដបត្រូវស្អាត មិនមានស្មឹម ឬច្រេះជុំវិញ។
  22. សំបកដបបើផុតកាលកំណត់នៃតែមលើដប ត្រូវបញ្ចូនតេស្តឡើងវិញ។
  23. សំបកដប N2-UHP(200Bar) ចាប់ពី 8ដប ឡើងអោយបញ្ចូលបាន
  24. កំណត់ល្បឿនម៉ាស៊ីនអោយយឺតបំផុត និងបាញ់ទឹករៀងរាល់បញ្ចូលបាន50Bar ត្រូវបញ្ឈប់ម្តងរង់ចាំអោយត្រជាក់ដបទើបបន្តទៀត។
  25. ភិនភាគសំបកដប និងក្បាលដបត្រូវស្អាត មិនមានស្មឹម ឬច្រេះជុំវិញ។
  26. សំបកដបបើផុតកាលកំណត់នៃតែមលើដប ត្រូវបញ្ចូនតេស្តឡើងវិញ។

កំណត់សម្គាល់

  1. ប្រភេទឧស្ម័នរាវ ដូចជា ធុង LN2, LCO2, LO2 LAr អាចធ្វើផលិតកម្ម ជាធុងមួយៗបានដោយមិនមានផលប៉ះពាល់អ្វីនោះឡើយ
  2. ការបញ្ជូលធុងរាវ ត្រូវក្នុងទម្រង់ឈរ
  3. ឧស្ម័នរាវ CO2 ជាប្រភេទដបអាចធ្វើផលិតកម្ម ចាប់ពី 5 (ប្រាំ) ដប ឡើង បើសិនជាចាំបាច់។
  4. ការធ្វើផលិតកម្មមិនអាចធ្វើតាមការនឹកចង់ធ្វើ គឺធ្វើនោះទេ
  5. ត្រូវគោរពផែនការផលិតកម្មរបស់ក្រុមហ៊ុនកំណត់អោយត្រឹមត្រូវ និងយល់ច្បាស់លាស់ ពីសុវត្ថិភាពទាំងក្រុមការងារ និងក្រុមហ៊ុន។
  6. រាល់ដំណើរការផលិតកម្ម ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ និង គ្រប់គ្រង របស់ ប្រធានក្រុម និង អនុប្រធានក្រុម ជានិច្ច។
  7. ក្នុងករណី អវត្តមាន របស់ប្រធាន និង អនុប្រធាន ជំនួយការ ត្រូវឡើងការងារជំនួសលើការត្រួតពិនិត្យ។

Was this page helpful?

Keep exploring

More from គោលការណ៍ និង បទបញ្ជាផ្ទៃក្នុង

Explore this topic