PPG Hub
Sign in
Editing
គោលការណ៍ និង បទបញ្ជាផ្ទៃក្នុង GUIDE
អនុវត្តវិន័យ និង សណ្តាប់ធ្នាប់
អនុវត្តវិន័យ និង សណ្តាប់ធ្នាប់ ក្នុងពេលដំណើរការសង្វាក់ផលិតកម្មផលិតករទាំងអស់ ត្រូវគោរពអោយបានខ្ជាប់ខ្ជួននៅបំរាមណែនាំដែលបានបិតប្រកាស និងបញ្ញតិផ្សេងៗរបស់រដ្ឋបាលក្រុមហ៊ុន។ផលិតករទាំងអស់ …
អនុវត្តវិន័យ និង សណ្តាប់ធ្នាប់ ក្នុងពេលដំណើរការសង្វាក់ផលិតកម្ម
- ផលិតករទាំងអស់ ត្រូវគោរពអោយបានខ្ជាប់ខ្ជួននៅបំរាមណែនាំដែលបានបិតប្រកាស និងបញ្ញតិផ្សេងៗរបស់រដ្ឋបាលក្រុមហ៊ុន។
- ផលិតករទាំងអស់ ត្រូវផ្តោតលើការត្រួតពិនិត្យសំបកដបពេលកំពុងបញ្ចូល និងតាមដានសង្វាក់ម៉ាស៊ីនផលិតកម្មរហូតដល់ចប់។
- កំឡុងផលិតកម្ម មិនអនុញ្ញាតអោយមាន៖
- ការប្រើប្រាស់ទូរស័ព្ទ លេងហ្គេម
- ស្តាប់ចំរៀងកាសនៅត្រចៀក
- ប្រើបណ្តាញសង្គម (Facebook, Tiktok etc...)
- មើលវិដេអូរបណ្តើរ ធ្វើការបណ្តើរ ឬ Chat ណាមួយនោះឡើយ។
- ហាមដាច់ខាត មិនអោយមានសារធាតុគ្រឿងស្រវឹងក្នុងខ្លួន ទោះតិចក៏ដោយ។
- ចំពោះអ្នកប្រព្រឹត្ត នឹងត្រូវអោយចាកចេញពីកន្លែងធ្វើការភ្លាមៗ និងដាក់អវត្តមានមួយថ្ងៃដោយគ្មានការយល់យោគ។
- ប្រធានក្រុម / អនុប្រធានក្រុម ត្រូវត្រួតពិនិត្យសមាជិកក្រុមរបស់ខ្លួនរៀងរាល់ពេលម៉ោងធ្វើការជានិច្ចដើម្បីជៀសអោយបាននូវគ្រោះថ្នាក់ផ្សេងៗ។
- ប្រធានក្រុម / អនុប្រធានក្រុម ត្រូវយល់ដឹងពីបទបញ្ជាផ្ទៃក្នុង និងជំរុញអោយសមាជិកក្រុមការងារអនុវត្តអោយបានត្រឹមត្រូវ។
- ហាមដាច់ខាត មិនអោយមានការជួញដូរសារធាតុញៀន លេងល្បែងស៊ីសង ឬយកពេលធ្វើការទៅធ្វើអ្វីផ្សេងខុសពីតួនាទី។
- ត្រូវមានវត្តមាននៅកន្លែងធ្វើការ សហការ រួមការងារជាក្រុម។
- មិនត្រូវដើរចោលក្រុមការងារពេលម៉ាស៊ីននៅដំណើរការមិនមានការសំរេចពីប្រធានក្រុម។
- បរិវេណផលិតកម្មត្រូវធានាអោយបាននូវ៖
- បរិយាកាសល្អ
- បរិស្ថានស្អាត
- សំភារះមានរបៀបរៀបរយ
- ម៉ាស៊ីនមានការថែទាំយកចិត្តទុកដាក់ជាប្រចាំ
- ប្រធានក្រុម / អនុប្រធានក្រុម ត្រូវមានភារៈកិច្ចដឹកនាំក្រុមការងារខាងលើជាប្រចាំ។
បញ្ញត្តិផ្សេងៗ
- ប្រធានក្រុម និង អនុប្រធាន ព្រមទាំងជំនួយការ នៃក្រុមផលិតកម្ម និងសមាជិក ទាំងអស់ស្តាប់ និង បានអានពីខ្លឹមសារនៃគោលការណផលិតកម្មរបស់ក្រុមហ៊ុន។
- រាល់ការផ្គើន ឬ មិនអើរពើរជាមួយបទបញ្ជាដែលបានដាក់អោយ នឹងត្រូវបញ្ចប់តួនាទីពីក្រុមហ៊ុនដោយគ្មានល័ក្ខណ។
- ក្រុមការងារផលិតកម្មសន្យាថានឹង គោរពតាមគោលការណ៍ទាំងអស់ខាងលើអោយបានល្អ និង គ្រប់គ្រងការងារអោយល្អ ដើម្បីជៀងវាងមិនអោយមានគ្រោះថ្នាក់ណាមួយកើតឡើងនោះឡើយ
Was this page helpful?
Keep exploring