PPG Hub
Sign in
Editing
គោលការណ៍ និង បទបញ្ជាផ្ទៃក្នុង GUIDE
គោលការណ៍កំណត់ចំនួនសំបកដបធ្វើផលិតកម្ម
បរិមាណសំបកដប នៃប្រភេទឧស្ម័ននិមួយៗ ដែលអាចធ្វើផលិតកម្មសំរាប់ឧស្ម័នដែលមានសម្ពាធខ្ពស់ នៅពេលធ្វើផលិតកម្មសីតុណ្ហភាពរបស់ដប នឹងឡើងកំដៅខ្ពស់រហូតដល់ ៥០-៧៥អង្សា។សំបកដបដែលមានកំដៅខ្លាំងខុសធម្មត…
បរិមាណសំបកដប នៃប្រភេទឧស្ម័ននិមួយៗ ដែលអាចធ្វើផលិតកម្ម
- សំរាប់ឧស្ម័នដែលមានសម្ពាធខ្ពស់ នៅពេលធ្វើផលិតកម្មសីតុណ្ហភាពរបស់ដប នឹងឡើងកំដៅខ្ពស់រហូតដល់ ៥០-៧៥អង្សា។
- សំបកដបដែលមានកំដៅខ្លាំងខុសធម្មតាត្រូវបាញ់ទឹក ដើម្បីទំលាក់កំដៅ និងផ្អាកការបញ្ចូលភ្លាមហើយបញ្ចេញទៅធ្វើការត្រួតពិនិត្យ។
- ករណីដបមានតែមតេស្តរួចរាល់ ហើយក្តៅខុសពីធម្មតា ត្រូវបញ្ជូនទៅពិនិត្យជាថ្មី និងតាមដានមូលហេតុដោយផ្ទាល់។
- ដបតិចម៉ាស៊ីនដើរលឿន ដបកាន់តែក្តៅខ្លាំង រីកមាឌកាន់តែធំ ដែលជាហេតុអាចបង្កអោយមានគ្រោះថ្នាក់ជាយថាហេតុ។
- ចំនួនសំបកដបមិនគ្រប់គ្រាន់សំរាប់ផលិតកម្ម មិនអនុញ្ញាតអោយធ្វើផលិតកម្មជាដាច់ខាតទោះក្នុងល័ក្ខណប្រញាប់យ៉ាងណាក៏ដោយ។
- ករណីបន្លំដាក់សំបកចូលក្នុងសាច់ដែលពេញរួចហើយព្យាយាមបង្គ្រប់ផលិតកម្មដោយបញ្ចូលតែ ២ ទៅ ៣ ដប ដែលខុសគោលការណ៍នោះគឺចាត់ទុកថាជាការបន្លំភ្នែកក្រុមហ៊ុន។
- ផលិតករនោះ គឹកំពុងអនុវត្តខុសពីគោលការក្រុមហ៊ុន និងកំពុងប្រឈមគ្រោះថ្នាក់ចំពោះខ្លួនឯង និងក្រុមការងារ
- ក្រុមហ៊ុននឹងព្រមានបញ្ចប់តួនាទីបើមិននៅតែផ្គើនជាលើកទី២។
- សំបកដបមានចំនួនតិច, តែព្យាយាមធ្វើផលិតកម្ម ដោយយោងលើការបាញ់ទឹកទំលាក់កំដៅគឺជាកំហុសធ្ងន់ធ្ងរមិនអាចលើកលែងបានឡើយ។
- សំរាប់បរិមាណដប ត្រូវធ្វើផលិតកម្មនៃប្រភេទឧស្ម័ន និមួយៗគឺកំណត់ដូចខាងក្រោម៖
- សំបកដបខ្យល់ O2 ចាប់ពី 40 ឡើងអោយបញ្ចូលបាន
- សំបកដបខ្យល់ N2 ចាប់ពី 15 ឡើងអោយបញ្ចូលបាន
- សំបកដបខ្យល់ Argon ចាប់ពី 20 ឡើងអោយបញ្ចូលបាន
- សំបកដបខ្យល់ Air ចាប់ពី 16 ឡើងអោយបញ្ចូលបាន
- សំបកដប Ar-UHP (200Bar) ចាប់ពី 3 ឡើងអោយបញ្ចូលបាន
- កំណត់ល្បឿនម៉ាស៊ីនអោយយឺតបំផុត និងបាញ់ទឹក រៀងរាល់បញ្ចូលបាន 50Bar ត្រូវបញ្ឈប់ម្តងរង់ចាំអោយត្រជាក់ដបទើបបន្តទៀត។
- ភិនភាគសំបកដប និងក្បាលដបត្រូវស្អាត មិនមានស្មឹម ឬច្រេះជុំវិញ។
- សំបកដបបើផុតកាលកំណត់នៃតែមលើដប ត្រូវបញ្ចូនតេស្តឡើងវិញ។
- សំបកដប Ar-HP (150Bar) ចាប់ពី 8ដប ឡើងអោយបញ្ចូលបាន
- កំណត់ល្បឿនម៉ាស៊ីនអោយយឺតបំផុត និងបាញ់ទឹករៀងរាល់បញ្ចូលបាន50Bar ត្រូវបញ្ឈប់ម្តងរង់ចាំអោយត្រជាក់ដបទើបបន្តទៀត។
- ភិនភាគសំបកដប និងក្បាលដបត្រូវស្អាត មិនមានស្មឹម ឬច្រេះជុំវិញ។
- សំបកដបបើផុតកាលកំណត់នៃតែមលើដប ត្រូវបញ្ចូនតេស្តឡើងវិញ។
- សំបកដប N2-UHP(200Bar) ចាប់ពី 8ដប ឡើងអោយបញ្ចូលបាន
- កំណត់ល្បឿនម៉ាស៊ីនអោយយឺតបំផុត និងបាញ់ទឹករៀងរាល់បញ្ចូលបាន50Bar ត្រូវបញ្ឈប់ម្តងរង់ចាំអោយត្រជាក់ដបទើបបន្តទៀត។
- ភិនភាគសំបកដប និងក្បាលដបត្រូវស្អាត មិនមានស្មឹម ឬច្រេះជុំវិញ។
- សំបកដបបើផុតកាលកំណត់នៃតែមលើដប ត្រូវបញ្ចូនតេស្តឡើងវិញ។
កំណត់សម្គាល់
- ប្រភេទឧស្ម័នរាវ ដូចជា ធុង LN2, LCO2, LO2 LAr អាចធ្វើផលិតកម្ម ជាធុងមួយៗបានដោយមិនមានផលប៉ះពាល់អ្វីនោះឡើយ
- ការបញ្ជូលធុងរាវ ត្រូវក្នុងទម្រង់ឈរ
- ឧស្ម័នរាវ CO2 ជាប្រភេទដបអាចធ្វើផលិតកម្ម ចាប់ពី 5 (ប្រាំ) ដប ឡើង បើសិនជាចាំបាច់។
- ការធ្វើផលិតកម្មមិនអាចធ្វើតាមការនឹកចង់ធ្វើ គឺធ្វើនោះទេ
- ត្រូវគោរពផែនការផលិតកម្មរបស់ក្រុមហ៊ុនកំណត់អោយត្រឹមត្រូវ និងយល់ច្បាស់លាស់ ពីសុវត្ថិភាពទាំងក្រុមការងារ និងក្រុមហ៊ុន។
- រាល់ដំណើរការផលិតកម្ម ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ និង គ្រប់គ្រង របស់ ប្រធានក្រុម និង អនុប្រធានក្រុម ជានិច្ច។
- ក្នុងករណី អវត្តមាន របស់ប្រធាន និង អនុប្រធាន ជំនួយការ ត្រូវឡើងការងារជំនួសលើការត្រួតពិនិត្យ។
Was this page helpful?
Keep exploring