PPG Hub
Sign in
Editing
គោលការណ៍ និង បទបញ្ជាផ្ទៃក្នុង GUIDE
ម៉ោងធ្វើការ និង ឯកសណ្ឋាន
ម៉ោងធ្វើការ និង ប្រចាំការវេណម៉ោងចូលម៉ោងចេញម៉ោងប្រចាំការវេណ ព្រឹក៧ៈ២០នាទី១១ៈ០០១១ៈ០០ - ១២ៈ០០វេណ ថ្ងៃ១២ៈ០០នាទី១៣ៈ០០១២ៈ០០ - ១៣ៈ០០ការងារថែមម៉ោងការថែមម៉ោងបុគ្គលិក ត្រូវធ្វើថែមម៉ោងក្នុងថ្…
On this page4 sections
ម៉ោងធ្វើការ និង ប្រចាំការ
វេណ | ម៉ោងចូល | ម៉ោងចេញ | ម៉ោងប្រចាំការ |
វេណ ព្រឹក | ៧ៈ២០នាទី | ១១ៈ០០ | ១១ៈ០០ - ១២ៈ០០ |
វេណ ថ្ងៃ | ១២ៈ០០នាទី | ១៣ៈ០០ | ១២ៈ០០ - ១៣ៈ០០ |
ការងារថែមម៉ោង
- ការថែមម៉ោងបុគ្គលិក ត្រូវធ្វើថែមម៉ោងក្នុងថ្ងៃសំរាក(Day-Off) ដោយក្រុមហ៊ុននឹងផ្តល់ជូនប្រាក់ខែគោល គុណនឹង ១៥០%។
- ការងារបន្ថែមម៉ោង (Over-Time) អាស្រ័យទៅតាមប្រភេទការងារបន្ថែមដែលបានកំណត់ដោយក្រុមហ៊ុនផ្ទាល់។
- ត្រូវធ្វើការឆ្លាស់ម៉ោងគ្នានៅពេលថ្ងៃដែលជាម៉ោងប្រចាំការ បើមានសំបកដបច្រើន ឬ អតិថិជននៅរង់ចាំ។
- សមាសភាពឆ្លាស់វេណគ្នាកំណត់ដោយមេក្រុមផ្ទាល់ ហើយរដ្ឋបាលជាអ្នកពិនិត្យបន្ថែមពីលើបើសិនការអនុវត្តខុសពីគោលការណ៍។
- បញ្ជាក់៖
- សំរាប់ការឆ្លាស់ម៉ោងពេលថ្ងៃ គឺមិនមែនជាការថែមម៉ោងនោះទេ, គឺជាការសំរាកមុន និង ក្រោយវេណគ្នាតែប៉ុណ្ណោះ។
- ការមិនពេញចិត្ត ធ្វើម៉ោងឆ្លាស់ក្នុងគោលការណ៍ខាងលើ ក្រុមហ៊ុនគិតអោយតែកន្លះថ្ងៃប៉ុណ្ណោះ។
- បើសិនធ្វើព្រឹកដល់ម៉ោងប្រចាំការតែមិនព្រមធ្វើរដ្ឋបាលនឹងអោយទៅផ្ទះវិញមិនអោយធ្វើបន្តនៅពេលថ្ងៃ។
ឯកសណ្ឋាន
- ផលិតករតម្រូវអោយស្លៀកពាក់អោយបានសមរម្យក្នុងពេលមកបំពេញភារៈកិច្ចក្នុងបរិវេណក្រុមហ៊ុន រោងចក្រ។
- ស្បែកជើងក្បាលដែកសុវត្ថិភាព (តម្រូវអោយទិញខ្លួនឯង)។
សំភារៈប្រើប្រាស់ ក្រុមហ៊ុនផ្តល់អោយ
- ពាក់កាស់ការពារត្រចៀក
- ស្រោមដៃស្បែក "ក" វែង សំរាប់ប្រើប្រាស់លើដបសម្ពាធខ្ពស់
- ស្រោមដៃក្រណាត់ ប្រើសំរាប់ផលិតកម្ម CO2
Was this page helpful?
Keep exploring