PPG Hub
Sign in
ប្រភេទយានយន្ត GUIDE
ប្រភេទក្បាលឡាន Prime Mover
Prime Mover (ដែលភាសាបច្ចេកទេសផ្លូវការនៅកម្ពុជាហៅថា ក្បាលរថយន្តសណ្ដោង ឬធ្លាប់កាប់ហៅថា ក្បាលឡានកុងតឺន័រ) គឺជាប្រភេទម៉ាស៊ីនឡានធុនធ្ងន់ដែលមានកម្លាំងខ្លាំងសម្រាប់ប្រើប្រាស់ក្នុងគោលបំណង …
On this page3 sections

Prime Mover
(ដែលភាសាបច្ចេកទេសផ្លូវការនៅកម្ពុជាហៅថា ក្បាលរថយន្តសណ្ដោង ឬធ្លាប់កាប់ហៅថា ក្បាលឡានកុងតឺន័រ) គឺជាប្រភេទម៉ាស៊ីនឡានធុនធ្ងន់ដែលមានកម្លាំងខ្លាំងសម្រាប់ប្រើប្រាស់ក្នុងគោលបំណង អូសទាញរ៉ឺម៉កសណ្ដោង (Semi-trailers) ឬទូកុងតឺន័រ ពីខាងក្រោយ។
លក្ខណៈពិសេសសំខាន់ៗរបស់ Prime Mover
ថាសតំណភ្ជាប់ (Fifth Wheel Coupling)
ជាឧបករណ៍រាងដូចក្រចកជើងសេះនៅផ្នែកខាងក្រោយក្បាលឡាន។ វាមានតួនាទីយ៉ាងសំខាន់សម្រាប់ភ្ជាប់ទៅនឹងគន្លឹះ (Kingpin) របស់រ៉ឺម៉កសណ្ដោង ដែលជួយឱ្យឡានអាចបត់បែន និងបង្វិលខ្លួនបានយ៉ាងរលូនពេលដឹកទំនិញធ្ងន់ៗ។
ម៉ាស៊ីនដែលមានកម្លាំងរមួលខ្ពស់ (High-Torque Engine):
វាប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតធំៗ ដែលបង្កើតកម្លាំងរមួល (Torque) បានខ្លាំងខ្លាបំផុតនៅក្នុងកម្រិតជុំទាប (Low RPM) ដើម្បីអាចអូសទាញទម្ងន់សរុបចាប់ពី ៣០ តោន រហូតដល់ជាង ១០០ តោន។
ប្រព័ន្ធហ្វ្រាំងខ្យល់ (Air Braking System):
មានបំពាក់ប្រព័ន្ធទុយោខ្យល់ហ្វ្រាំងដែលតភ្ជាប់ទៅកាន់រ៉ឺម៉កខាងក្រោយ ដើម្បីធានាថាប្រព័ន្ធហ្វ្រាំងរបស់ក្បាលឡាន និងរ៉ឺម៉កដំណើរការព្រមគ្នាក្នុងពេលតែមួយ ជួយបង្កើនសុវត្ថិភាពខ្ពស់។
ការបែងចែកប្រភេទដែលនិយមប្រើប្រាស់
- បែងចែកតាមចំនួនពូថៅកង់ (Axle Configuration):
- ប្រភេទ 4x2 (ប៉ុង១): មានពូថៅកង់មុខដឹកនាំទិស១ និងពូថៅកង់រុញខាងក្រោយ១។ ស័ក្តិសមសម្រាប់ដឹកទំនិញស្រាលៗ ដឹកជញ្ជូនក្នុងក្រុង ឬចម្ងាយជិត។
- ប្រភេទ 6x4 (ប៉ុង២): មានពូថៅកង់មុខ១ និងពូថៅកង់រុញខាងក្រោយ២។ នេះជាប្រភេទស្តង់ដារឧស្សាហកម្មដែលពេញនិយមបំផុតសម្រាប់អូសទូកុងតឺន័រ (២០ហ្វីត និង ៤០ហ្វីត) ព្រោះវាមានលំនឹងល្អ និងកម្លាំងអូសទាញខ្លាំង។
- បែងចែកតាមទម្រង់កាប៊ីន (Cab Style):
- ក្បាលទំពែក (Cab-Over-Engine): ម៉ាស៊ីនស្ថិតនៅក្រោមទូកាប៊ីនអ្នកបើកបរ។ ពេញនិយមខ្លាំងនៅអាស៊ី និងអឺរ៉ុប (ដូចជាម៉ាក Scania, Volvo, Isuzu, Hyundai) ព្រោះងាយស្រួលបត់បែនក្នុងផ្លូវតូចចង្អៀត។
- ក្បាលវែង (Conventional): ម៉ាស៊ីនស្ថិតនៅខាងមុខកាប៊ីន។ ពេញនិយមនៅអាមេរិកខាងជើង (ដូចជាម៉ាក Kenworth, Freightliner) សម្រាប់ការបើកបរផ្លូវហាយវ៉េវែងៗ និងងាយស្រួលជួសជុល។
Was this page helpful?
Keep exploring