PPG - Knowledge Base

Phnom Penh Gas Center

គោលការណ៍គ្រប់គ្រងឃ្លាំង-១៩៥៩ GUIDE

គោលការណ៍-កត់ត្រាបញ្ជីចេញចូល

១. គោលការណ៍កត់ត្រា និងឯកសារយោងកត់ត្រាទាន់ពេលវេលា (Real-time): រាល់ការទិញចូល ឬលក់ចេញ/ដកប្រើប្រាស់ ត្រូវតែដកកត់ត្រាភ្លាមៗ មិនត្រូវទុកបង្អង់ឡើយ។មានឯកសារយោងច្បាស់លាស់: រាល់ការដក ឬបញ្ចូ…

On this page3 sections

១. គោលការណ៍កត់ត្រា និងឯកសារយោង

  1. កត់ត្រាទាន់ពេលវេលា (Real-time): រាល់ការទិញចូល ឬលក់ចេញ/ដកប្រើប្រាស់ ត្រូវតែដកកត់ត្រាភ្លាមៗ មិនត្រូវទុកបង្អង់ឡើយ។
  2. មានឯកសារយោងច្បាស់លាស់: រាល់ការដក ឬបញ្ចូលទំនិញត្រូវតែមាន
  3. វិក្កយបត្រ (Invoice)
  4. ប័ណ្ណទិញចូល (Receiving Note) ឬ Transfer Slip
  5. ប័ណ្ណបញ្ចេញទំនិញ (Delivery/Issue Note) ដែលមានការចុះហត្ថលេខាត្រឹមត្រូវ។
  6. លេខកូដសម្គាល់ទំនិញ (SKU): ត្រូវបង្កើតលេខកូដ ឬបារកូដ (Barcode) ដាច់ដោយឡែកសម្រាប់ទំនិញនីមួយៗ ដើម្បីជៀសវាងការច្រឡំប្រភេទ ពណ៌ ឬទំហំ។

២. វិធីសាស្ត្រវាយតម្លៃទំនិញក្នុងឃ្លាំង (Inventory Valuation)

ត្រូវជ្រើសរើសវិធីសាស្ត្រណាមួយក្នុងចំណោមវិធីសាស្ត្រខាងក្រោម៖

  1. FIFO (First-In, First-Out): ទំនិញណាចូលឃ្លាំងមុន ត្រូវបញ្ចេញលក់ ឬប្រើប្រាស់មុន (ពេញនិយមសម្រាប់ទំនិញមានកាលបរិច្ឆេទកំណត់)។
  2. LIFO (Last-In, First-Out): ទំនិញណាចូលឃ្លាំងក្រោយ ត្រូវបញ្ចេញមុន (កម្រប្រើ លើកលែងតែទំនិញពិសេស)។

៣. ការផ្ទៀងផ្ទាត់ និងការត្រួតពិនិត្យ (Audit & Control)

  1. ការរាប់ស្តុកជាក់ស្តែង (Physical Count): ត្រូវចុះរាប់ទំនិញផ្ទាល់នៅក្នុងឃ្លាំងជាប្រចាំ (ប្រចាំសប្តាហ៍ ខែ ឬត្រីមាស) ដើម្បីផ្ទៀងផ្ទាត់ជាមួយទិន្នន័យក្នុងប្រព័ន្ធ ឬសៀវភៅ។
  2. កំណត់កម្រិតស្តុកសុវត្ថិភាព (Safety Stock): ត្រូវកំណត់ចំនួនអប្បបរមា (Minimum Stock) ដើម្បីដឹងថាពេលណាត្រូវបញ្ជាទិញចូលបន្ថែម ជៀសវាងការដាច់ស្តុក។
  3. បែងចែកតួនាទី: អ្នកកាន់បញ្ជីឃ្លាំង (Accountant/Data Entry) និងអ្នកយាមឃ្លាំង (Storekeeper) គួរតែជាមនុស្សពីរនាក់ផ្សេងគ្នា ដើម្បីតម្លាភាព។
  4. អ្នកកាន់បញ្ចីឃ្លាំង ត្រូវមានវត្តមាននៅប្រចាំការឆ្លាស់គ្នាជានិច្ត
  5. មិនត្រូវដើរចោលឃ្លាំង និងទុកការងារអោយអ្នកមិនមានភារៈទទួលជំនួសនោះទេ។

Was this page helpful?

Keep exploring

More from គោលការណ៍គ្រប់គ្រងឃ្លាំង-១៩៥៩

Explore this topic