PPG Hub
Sign in
Editing
គោលការណ៍ និង បទបញ្ជាផ្ទៃក្នុង GUIDE
តួនាទី និង ការទទួលខុសត្រូវ
ប្រធានក្រុម & អនុប្រធានក្រុមទទួលបន្ទុកលើការត្រួតពិនិត្យទៅលើសង្វាក់ផលិតកម្មរួមមានដូចជា៖ផលិតកម្មដបខ្យល់ (O2, N2, Argon, Air, CO2, AD)ការបញ្ចូលLiquid ក្នុងធុង មានដូចជា LOX, LN2, L…
On this page1 section
ប្រធានក្រុម & អនុប្រធានក្រុម
- ទទួលបន្ទុកលើការត្រួតពិនិត្យទៅលើសង្វាក់ផលិតកម្មរួមមានដូចជា៖
- ផលិតកម្មដបខ្យល់ (O2, N2, Argon, Air, CO2, AD)
- ការបញ្ចូលLiquid ក្នុងធុង មានដូចជា LOX, LN2, LAr
- គ្រប់គ្រងផលិតកម្ម LCO2, LNH3, LPG, AD ប្រព័ន្ធដំណើរការម៉ាស៊ីន, ការថែទាំ, និងការផ្ទេរ Liquid ពីស៊ីទែន ISO ជាដើម។
- ទទួលខុសត្រូវលើការបង្ហាត់បង្រៀនសមាជិកលើបទបញ្ជាសុវត្ថិភាព និងការអនុវត្តផែនការការងារផលិតកម្ម។
- ត្រួតពិនិត្យសំបកដបចូលរោងចក្រពីអតិថិជន ឬក្រុមហ៊ុន និងវាយតំលៃសំបកដបមុនដាក់ចូលផលិតកម្ម។
- បញ្ជូនសំបកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសបើសិនសង្ស័យដបមានបញ្ហា។
- ត្រួតពិនិត្យដបសាច់ និងសំបកក្នុងស្តុក, ភិនភាគសំបកដបមុនចូលផលិតកម្មនានា ឬជួសជុល (ផ្កាចាន់ បណ្តូរ ជាដើម...)។
- ត្រូវមានការសហការល្អជានិច្ច និងបំពេញកាតព្វកិច្ចនៅពេលចាំបាច់។ចល័តមើលការងារនៅតាមគោលដៅជាប្រចាំ និងដាក់ផែនការការងារផ្សេងអោយកូនក្រុមធ្វើការ។
- មិនត្រូវអោយបុគ្គលណាមួយមិនមានភារៈកិច្ចក្នុងផលិតកម្មចូលទៅប៉ះពាល់ ឬចាប់ដបបញ្ជូលតាមចិត្តសមាជិកក្រុមផលិតករ មានកាតព្វកិច្ចរៀបចំដបចូលស្តុកជាមួយក្រុមការងារជំនួយការ។
- ក្រុមជំនួយការផលិតកម្មមានចំណែកជួយក្នុងការរៀបចំសំបកចូលទីតាំងផលិតកម្ម តែមិនចាប់ដបបញ្ចូល។
- រៀបចំដបដែលផលិតកម្មរួច ដាក់ចូលស្តុកតាមប្រភេទនិមួយៗ តាមទីតាំងជាក់លាក់ កំណត់ដោយផ្នែកគ្រប់គ្រងស្តុក។
- ចូលរួមសហការការងារជាមួយផលិតករជារួម នៅពេលចាំបាច់។
- មេក្រុមផលិតករមានសិទ្ធិក្នុងការដាក់ផែនការដល់ជំនួយការផលិតកម្ម និងមានតម្លាភាព។
- ក្រុមការងារសមាជិកផលិតករ ត្រូវអនុវត្តការងារដោយផ្ទាល់ករណីជំនួយការមិនមានវត្តមាននៅកន្លែង។
- ក្រុមការងារផលិតករ និងជំនួយការត្រូវធ្វើការសហការជាមួយគ្នាជានិច្ច។
Was this page helpful?
Keep exploring