PPG - Knowledge Base

Phnom Penh Gas Center

គោលការណ៍ និង បទបញ្ជាផ្ទៃក្នុង GUIDE

អនុវត្តវិន័យ និង សណ្តាប់ធ្នាប់

អនុវត្តវិន័យ និង សណ្តាប់ធ្នាប់ ក្នុងពេលដំណើរការសង្វាក់ផលិតកម្មផលិតករទាំងអស់ ត្រូវគោរពអោយបានខ្ជាប់ខ្ជួននៅបំរាមណែនាំដែលបានបិតប្រកាស និងបញ្ញតិផ្សេងៗរបស់រដ្ឋបាលក្រុមហ៊ុន។ផលិតករទាំងអស់ …

អនុវត្តវិន័យ និង សណ្តាប់ធ្នាប់ ក្នុងពេលដំណើរការសង្វាក់ផលិតកម្ម

  1. ផលិតករទាំងអស់ ត្រូវគោរពអោយបានខ្ជាប់ខ្ជួននៅបំរាមណែនាំដែលបានបិតប្រកាស និងបញ្ញតិផ្សេងៗរបស់រដ្ឋបាលក្រុមហ៊ុន។
  2. ផលិតករទាំងអស់ ត្រូវផ្តោតលើការត្រួតពិនិត្យសំបកដបពេលកំពុងបញ្ចូល និងតាមដានសង្វាក់ម៉ាស៊ីនផលិតកម្មរហូតដល់ចប់។
  3. កំឡុងផលិតកម្ម មិនអនុញ្ញាតអោយមាន៖
  4. ការប្រើប្រាស់ទូរស័ព្ទ លេងហ្គេម​
  5. ស្តាប់ចំរៀងកាសនៅត្រចៀក
  6. ប្រើបណ្តាញសង្គម (Facebook, Tiktok etc...)
  7. មើលវិដេអូរបណ្តើរ ធ្វើការបណ្តើរ ឬ Chat ណាមួយនោះឡើយ។
  8. ហាមដាច់ខាត មិនអោយមានសារធាតុគ្រឿងស្រវឹងក្នុងខ្លួន ទោះតិចក៏ដោយ។
  9. ចំពោះអ្នកប្រព្រឹត្ត នឹងត្រូវអោយចាកចេញពីកន្លែងធ្វើការភ្លាមៗ និងដាក់អវត្តមានមួយថ្ងៃដោយគ្មានការយល់យោគ។
  10. ប្រធានក្រុម / អនុប្រធានក្រុម ត្រូវត្រួតពិនិត្យសមាជិកក្រុមរបស់ខ្លួនរៀងរាល់ពេលម៉ោងធ្វើការជានិច្ចដើម្បីជៀសអោយបាននូវគ្រោះថ្នាក់ផ្សេងៗ។
  11. ប្រធានក្រុម / អនុប្រធានក្រុម ត្រូវយល់ដឹងពីបទបញ្ជាផ្ទៃក្នុង និងជំរុញអោយសមាជិកក្រុមការងារអនុវត្តអោយបានត្រឹមត្រូវ។
  12. ហាមដាច់ខាត មិនអោយមានការជួញដូរសារធាតុញៀន លេងល្បែងស៊ីសង ឬយកពេលធ្វើការទៅធ្វើអ្វីផ្សេងខុសពីតួនាទី។
  13. ត្រូវមានវត្តមាននៅកន្លែងធ្វើការ សហការ រួមការងារជាក្រុម។
  14. មិនត្រូវដើរចោលក្រុមការងារពេលម៉ាស៊ីននៅដំណើរការមិនមានការសំរេចពីប្រធានក្រុម។
  15. បរិវេណផលិតកម្មត្រូវធានាអោយបាននូវ៖
  16. បរិយាកាសល្អ
  17. បរិស្ថានស្អាត
  18. សំភារះមានរបៀបរៀបរយ
  19. ម៉ាស៊ីនមានការថែទាំយកចិត្តទុកដាក់ជាប្រចាំ
  20. ប្រធានក្រុម / អនុប្រធានក្រុម ត្រូវមានភារៈកិច្ចដឹកនាំក្រុមការងារខាងលើជាប្រចាំ។


បញ្ញត្តិផ្សេងៗ

  1. ប្រធានក្រុម និង អនុប្រធាន ព្រមទាំងជំនួយការ នៃក្រុមផលិតកម្ម និងសមាជិក ទាំងអស់ស្តាប់ និង បានអានពីខ្លឹមសារនៃគោលការណផលិតកម្មរបស់ក្រុមហ៊ុន។
  2. រាល់ការផ្គើន ឬ មិនអើរពើរជាមួយបទបញ្ជាដែលបានដាក់អោយ នឹងត្រូវបញ្ចប់តួនាទីពីក្រុមហ៊ុនដោយគ្មានល័ក្ខណ។
  3. ក្រុមការងារផលិតកម្មសន្យាថានឹង គោរពតាមគោលការណ៍ទាំងអស់ខាងលើអោយបានល្អ និង គ្រប់គ្រងការងារអោយល្អ ដើម្បីជៀងវាងមិនអោយមានគ្រោះថ្នាក់ណាមួយកើតឡើងនោះឡើយ

Was this page helpful?

Keep exploring

More from គោលការណ៍ និង បទបញ្ជាផ្ទៃក្នុង

Explore this topic