PPG Hub
Sign in
Editing
ចំណេះដឹងទូទៅសំរាប់តៃកុងឡាន GUIDE
រូបភាពទទួលទំនិញ និង ការទូទាត់
ទំរង់នៃការថតរូបផ្តល់ព័តមានមកគណនេយ្យពិនិត្យការថតរូបត្រូវ អោយច្បាស់ និង ឃើញចំនួនច្បាស់លាស់ ត្រឹមត្រូវការថតរូបភាពដប ត្រូវអោយមានគ្រប់ចំនួនតាមប័ណ្ណទទួលសំបកជាមួយអតិថិជនគ្រប់រូបភាព ត្រូវប…
On this page2 sections
ទំរង់នៃការថតរូបផ្តល់ព័តមានមកគណនេយ្យពិនិត្យ



ការថតរូបត្រូវ អោយច្បាស់ និង ឃើញចំនួនច្បាស់លាស់ ត្រឹមត្រូវ
- ការថតរូបភាពដប ត្រូវអោយមានគ្រប់ចំនួនតាមប័ណ្ណទទួលសំបកជាមួយអតិថិជន
- គ្រប់រូបភាព ត្រូវបង្ហាញអំពីទំនិញ ដែលខូចខាតសំភារៈ នៅហ្នឹងទីកន្លែងអតិថិជនផ្ទាល់ បើសិនជាមាន
- រាល់ពេលបញ្ជូនរូបភាព ត្រូវមានការដឹងឮពីអតិថិជន និង បានពិនិត្យចំនួនលើឡានត្រឹមត្រូវនៅកន្លែងអតិថិជនផ្ទាល់
- រង់ចាំគណនេយ្យពិនិត្យចំនួនលើដប មុនចាកចេញពីកន្លែងអតិថិជន
- រូបភាពដែលភ្លេចថត, ដោយការធ្វេសប្រហែស តៃកុងឡាន និង ព្រូឡាន ជាអ្នកត្រូវខុសត្រូវចេញសំណងលើការបាត់បង់ និង ខូចខាតផ្សេងៗ ប្រសិនអតិថិជនមិនទទួលស្គាល់លើការខូចខាត ឬ បាត់បង់ នៅពេលមកដល់ឃ្លាំង/រោងចក្រ វិញ។


ការសរសេរប័ណ្ណទទួលសំបកដប និង ទូទាត់វិក័យប័ត្រ
- ការសរសេរប័ណ្ណទទួលសំបក
- ប័ណ្ណទទួលសំបកដប ត្រូវតែសរសេរ និង មានស៊ីញ៉េពីអតិថិជន (បើមានសំបកមកវិញ)
- ប័ណ្ណទទួលសំបកដប ត្រូវតែមានចំណាររាល់ការខូចខាតផ្សេងៗ និង ទទួលស្គាល់ពីអតិថិជនដូចជា៖
- ក្បាលដបខូច (ដាច់មាត់, វៀចក្បាល, ក្បាលដបសេរីចាស់, ក្បាលដបខុសទំរង់)
- ផ្កាចាន់ (បែកចាប់ពី 10% ឡើងទៅ, បាក់ជើងក្រោម, បើកវិលរហូត.. ជាដើម)
- បណ្តូរ (វៀច, ឬ អត់មានខ្ចៅចាប់ មានតែផ្កាចាន់ ឬ រិលស្ពឺអស់ដាក់ផ្កាចាន់មិនកើត)
- ដបចាស់, ដបច្រេះ ត្រូវលាងសម្អាត និង ធ្វើតេស
- ដបកំពិត ត្រូវធ្វើតេស (អតិថិជន ភាគច្រើន អោយយកមកសិន ពិនិត្យ និង ធ្វើតេស្ត)
- ដបសាច់មកវិញ មានបញ្ហា, ដបសាច់ខ្វះគីឡូ, ជាដើម។
- ប្រសិនមិនមានចំណារ និង ការទទួលស្គាល់មកពីអតិថិជនលើប័ណ្ណនោះទេ (ស៊ីញ៉េ), ប្រសិនអតិថិជន មិនទទួលស្គាល់ តៃកុង និង ព្រូជាអ្នកត្រូវចេញសំណង។
- បើគ្មានសំបកដបត្រឡប់មកវិញ ត្រូវសរសេរគ្មានសំបកលើប័ណ្ណ និង ប្រគល់អោយផ្នែកស្តុកឃ្លាំង។
- ឯកសារប័ណ្ណទទួលសំបកដបមិនអាចប្រគល់អោយអ្នកផ្សេងប្រើប្រាស់បាននោះទេ។
- តៃកុងដែលភ្លេចប័ណ្ណសំបកដប ទៅអតិថិជន នឹងទទួលបានភាគរយស្មើរសូន្យ។



- ការទូទាត់វិក័យប័ត្រជាសាច់ប្រាក់ ឬ តាមធនាគារ
- បើវិក័យប័ត្រ មានបញ្ជាក់ ទូទាត់ភ្លាមៗ អតិថិជន អតិថិជនមិនអាចជំពាក់បានទេ
- ថតរូបភាពសន្លឹកលុយ ឬ ប័ណ្ណទូទាត់តាមធនាគារ (Bank Slip) ត្រូវធ្វើនៅកន្លែងអតិថិជនផ្ទាល់
- កត់ត្រាលេខកូដលុយ ដែលមានការសង្ស័យថាក្លែងក្លាយ, រហែក, ឬ ចាស់ពេក, ស្តើងខុសធម្មតា
- អតិថិជន ត្រូវពិនិត្យលេខកូដលុយដោយផ្ទាល់ លើវិក័យប័ត្រ និង ស៊ីញ៉េទទួលស្គាល់ចំពោះក្រដាសប្រាក់សង្ស័យ
- ការធ្វេសប្រហែស ទទួលយកលុយក្លែងក្លាយ, លុយរហែក, លុយប្រឡាក់ មិនបានពិនិត្យឌិតដល់, តៃកុង នឹងព្រូត្រូវទទួលខុសត្រូវ។ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្ន នៅពេលទទួលលុយ។
- ករណី មិនចេះមើលលុយ ត្រូវស្នើរអោយអតិថិជន វេរលុយតាមធនាគារវិញ
- រាល់ចំងល់ផ្សេងៗ ត្រូវទាក់ទងមកគណនេយ្យ មុនចាកចេញពីកន្លែងអតិថិជន ដើម្បីជៀងវាងបញ្ហាកើតឡើង។
Was this page helpful?
Keep exploring