PPG Hub
Sign in
Editing
Compressed Gas Cylinders GUIDE
គោលការណ៍ផ្នែកសម្ពាធដប
គោលការណ៍គ្រប់គ្រង និងប្រើប្រាស់ដបខ្យល់សម្ពាធខ្ពស់ (Gas Cylinder Safety Principles) នៅក្នុងក្រុមហ៊ុន (ដូចជា ដបអុកស៊ីសែន ដបអាសេទីឡែនសម្រាប់ផ្សារកាត់ ឬដបខ្យល់អាសូត) ត្រូវតែអនុវត្តឱ្យប…
On this page4 sections
គោលការណ៍គ្រប់គ្រង និងប្រើប្រាស់ដបខ្យល់សម្ពាធខ្ពស់ (Gas Cylinder Safety Principles) នៅក្នុងក្រុមហ៊ុន (ដូចជា ដបអុកស៊ីសែន ដបអាសេទីឡែនសម្រាប់ផ្សារកាត់ ឬដបខ្យល់អាសូត) ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ព្រោះវាជាឧបករណ៍ងាយផ្ទុះ និងបង្កគ្រោះថ្នាក់ដល់ជីវិត។
ខាងក្រោមនេះជាគោលការណ៍ស្តង់ដារសុវត្ថិភាពសម្រាប់ក្រុមហ៊ុនឯកជនយកទៅដាក់ឱ្យជាងអនុវត្ត៖
១. គោលការណ៍រក្សាទុក និងបញ្ឈរដប (Storage & Securing)
- ត្រូវតែចងភ្ជាប់ ឬដាក់ក្នុងរទេះជានិច្ច៖ ដបខ្យល់សម្ពាធទាំងអស់ហាមដួលដាច់ខាត។ ត្រូវប្រើច្រវាក់ ឬខ្សែក្រវាត់ចងផ្អែកវាទៅនឹងជញ្ជាំង ឬដាក់ក្នុងរទេះរុញដែលមានសុវត្ថិភាព ដើម្បីបង្ការកុំឱ្យដួលបាក់ក្បាលវ៉ាល់ (ដែលអាចធ្វើឱ្យដបហោះដូចគ្រាប់រ៉ុកកែត)។
- រក្សាទុកដាច់ដោយឡែក៖ ត្រូវទុកដបខ្យល់ឆ្ងាយពីប្រភពកំដៅ ឆ្ងាយពីផ្កាភ្លើងផ្សារកាត់ និងឆ្ងាយពីកន្លែងដែលមានខ្សែភ្លើងរញ៉េរញ៉ៃ។
- បំបែកដបពេញ និងដបទទេ៖ ត្រូវមានស្លាកសញ្ញាសម្គាល់ច្បាស់លាស់ថា «ដបមានខ្យល់» ឬ «ដបអស់ខ្យល់» និងដាក់ដាច់ដោយឡែកពីគ្នា។
២. គោលការណ៍ត្រួតពិនិត្យ និងប្រើប្រាស់ (Inspection & Operation)
- ហាមប្រើខ្លាញ់គោ ឬប្រេងរំអិល៖ នេះជាច្បាប់ដាច់ខាត! ហាមឱ្យប្រអប់ដៃប្រឡាក់ប្រេង ឬខ្លាញ់គោទៅប៉ះពាល់ក្បាលវ៉ាល់ ឬនាឡិកាវ៉ាស់សម្ពាធ (Regulator) នៃដបអុកស៊ីសែនឡើយ ព្រោះសារធាតុប្រេងជួបជាមួយអុកស៊ីសែនសម្ពាធខ្ពស់ អាចបង្កឱ្យមានការឆាបឆេះ ឬផ្ទុះភ្លាមៗដោយមិនបាច់មានផ្កាភ្លើង។
- ពិនិត្យការលេចធ្លាយដោយប្រើទឹកសាប៊ូ៖ ហាមប្រើដែកកេះដើម្បីតេស្តរកកន្លែងធ្លាយខ្យល់។ ត្រូវប្រើទឹកសាប៊ូហ្វូមលាបលើសន្លាក់បំពង់ បើមានពពុះមានន័យថាធ្លាយ។
- បើកវ៉ាល់យឺតៗ៖ ពេលបើកប្រើប្រាស់ ត្រូវឈរនៅចំហៀង (ហាមឈរចំពីមុខនាឡិកាវ៉ាស់សម្ពាធ) រួចបង្វិលបើកវ៉ាល់យឺតៗ ដើម្បីបង្ការកុំឱ្យសម្ពាធបុកខ្លាំងពេកធ្លាយនាឡិកា។
៣. គោលការណ៍ដឹកជញ្ជូន និងផ្លាស់ទី (Transportation & Handling)
- ត្រូវបិទគម្របការពារវ៉ាល់ (Safety Cap)៖ រាល់ពេលផ្លាស់ទី ឬមិនទាន់ប្រើប្រាស់ ត្រូវមួលគ្របមួកការពារក្បាលវ៉ាល់ជានិច្ច។
- ហាមអូស ឬរំកិលផ្ដេក៖ ហាមទម្លាក់ដបខ្យល់ ឬបោះទង្គិចគ្នា និងហាមរមៀលដបខ្យល់នៅលើឥដ្ឋ។ ត្រូវប្រើរទេះរុញសម្រាប់ដបខ្យល់ដាច់ដោយឡែក (Cylinder Cart) ដើម្បីដឹកជញ្ជូន។
៤. វិន័យ និងការផាកពិន័យក្នុងក្រុមហ៊ុន (Disciplinary Rule)
- កំហុសធ្ងន់ធ្ងរ៖ ជាងណាដែលទុកដបសម្ពាធចោលឱ្យដេកដួលលើឥដ្ឋ ដោយមិនចងច្រវាក់ ឬមិនដាក់ក្នុងរទេះ ត្រូវចាត់ទុកជាការរំលោភលើប្រព័ន្ធសុវត្ថិភាពធ្ងន់ធ្ងរ។
- វិធានការ៖ ត្រូវផ្អាកការងារភ្លាមៗដើម្បីធ្វើកិច្ចសន្យាព្រមាន និងផាកពិន័យជាប្រាក់ ឬប្រាក់លើកទឹកចិត្ត ប្រសិនបើរកឃើញថាប្រព្រឹត្តខុសចាប់ពី ២ ដងឡើងទៅ។
បទបញ្ជាផ្ទៃក្នុងផ្នែកតេស្តដបឧស្ម័ន
- សំបកដបគ្រប់ប្រភេទដែលបញ្ជូនមកធ្វើតេស្ត ត្រូវមានព័តមានច្បាស់លាស់
- ឈ្មោះរបស់ អតិថិជន និង កាលបរិច្ឆេទ
- សំណេរអំពី បញ្ហាត្រូវពិនិត្យ ឬ ធ្វើតេស ច្បាស់លាស់
- សំបកដបអតិថិជនគ្រប់ប្រភេទ ដែលធ្វើតេស, ដូរសំភារៈ ឬ លាងសំអាត, ត្រូវបញ្ជូនសារជារូបភាពមកក្នុងគ្រុបសំរាប់គណនេយ្យពិនិត្យ៖
- សំរាប់សំបកដបអតិថិជន ដែល ត្រូវគិតសេវា (Charge) និង មិនគិតសេវា(Free)។
- ហាមដាច់ខាត ការយោគយល់ដោយមិនមានព័តមានមកគណនេយ្យ និង ក្រុមហ៊ុន សំរេច។
- ហាមដាច់ខាត លាងសំអាត ឬ ធ្វើតេស ដោយការទទួលកំរ៉ៃក្រៅផ្លូវការ មិនឆ្លងកាត់គណនេយ្យ និង ក្រុមហ៊ុន សំរេច។
- ហាមដាច់ខាត ប្តូរសំភារៈ (ចាស់ ឬ ថ្មី) ដល់អតិថិជន ក្រៅផ្លូវការ មិនបានឆ្លងកាត់គណនេយ្យ និង ក្រុមហ៊ុន សំរេច។
- ហាមដាច់ខាត ការផ្តល់សំភារៈ, គ្រឿងបន្លាស់ដល់ផ្នែកផ្សេងដោយគ្មានការអនុញ្ញាត ពីក្រុមហ៊ុន។
- ទង្វើកេងប្រវ័ញ្ចនានា, ការលាក់ការ, ការចូលដៃ, ការឃុបឃិត ដែលក្រុមហ៊ុនចាប់បាន ឬ តាមដានឃើញតាមរយៈកាមេរ៉ាសុវត្ថិភាព,ក្រុមការងារ ត្រួតពិនិត្យសំពាធដប នឹង ត្រូវប្រឈមនឹងការពិន័យធ្ងន់ធ្ងរ ពិសេសប្រធានក្រុមដែលជាអ្នកដឹកនាំក្រុមផ្ទាល់។
- លើកទី១៖ ពិន័យភាគរយស្នើរសូន្យ ទោះបីជា មានតែ១ ករណីក៏ដោយ (រដ្ឋបាល និង ថតជារូបភាព និង ហៅមកបកស្រាយ)
- លើកទី២៖ ពិន័យប្រាក់ខែ ៣០% (រដ្ឋបាល និង ថតជារូបភាព និង ហៅមកបកស្រាយ) និង ព្រមានជាលាយល័ក្សអក្សរ។
- លើកទី៣៖ បើមិនកែកំហុស, រដ្ឋបាល នឹងតម្រូវអោយដាក់ពាក្យលាឈប់ដោយគ្មានប្រាក់បៀវត្សអ្វីទាំងអស់។
- សំរាប់សំបកដបក្រុមហ៊ុន ដែលយកទៅលាងសំអាត ត្រូវបញ្ជូនសារជារូបភាពជាប្រចាំ ដោយមានបញ្ជាក់៖
- ដបបានលាងសំអាត និង តេស រួចរាល់ ឬ បាញ់ថ្នាំរួចរាល់ ដើម្បីក្រុមការងារយកទៅប្រើការវិញ។
- កត់ត្រាស្ថិតិ ពិនិត្យដបប្រចាំថ្ងៃ និង ប្រចាំខែ(យកចំនួនសរុបប្រចាំថ្ងៃ) ប្រគល់មកក្រុមការងារស្តុកបិទបញ្ជីប្រចាំខែ។
- សំបកដប ដែលបាញ់ថ្នាំ ឬ “ក” លាបថ្នាំ សំរាប់ដាក់ផលិតផលផ្សេងៗ ត្រូវបាញ់តែប្រភេទអោយរួចរាល់ មុនបញ្ជូនមកផ្នែកផលិតកម្ម។
- សំបកដបទាំងឡាយ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសអោយបានត្រឹមត្រូវ និង ស្របតាមគោលការណ៍ស្តង់ដារសំពាធច្បាស់លាស់របស់សំបកដបមុននឹងបញ្ចេញមក ផ្នែកផលិតកម្មដើម្បីបញ្ចូលឧស្ម័នផ្សេងៗ។
- ត្រូវធ្វើសំពាធយ៉ាងតិច ៣ដង ក្នុងការធ្វើតេស្តម្តង ដោយទុករយះពេល 30វិនាទីពិនិត្យលើការរីកមាឌរបស់ដប។
- មិនត្រូវអោយមានវត្តមានអតិថិជន នៅបរិវេណធ្វើតេសដប ឬ ឈរមើល, ឈរបញ្ជានោះឡើយ, អតិថិជនត្រូវរង់ចាំនៅកន្លែងស្តុក ឬ នៅ ការិយាល័យគណនេយ្យ រង់ចាំព័តមាន និង ឯកសារ។
- រាល់គ្រឿងបន្លាស់ចាស់ៗ ដែលនៅសល់ ឬ ដោះចេញពីក្បាលដប ត្រូវប្រគល់អោយផ្នែកសំភារៈគ្រប់គ្រងរៀងរាល់ចប់ការងារ ឬ ប្រមូលប្រគល់ អោយផ្នែកសំភារៈមុនពេលចប់ម៉ោងធ្វើការ។
- រាល់សំភារះប្រើប្រាស់ (សោរ, ថ្នាំ, ជក់, ម៉ាស៊ីន&ឧបករណ៍ បាញ់ថ្នាំ, ម្លេត, ជាដើម ។ល។) ជាការទទួលខុសត្រូវរបស់ក្រុមផ្ទាល់, រាល់ការចេញសំភារៈហើយបាត់បង់មិនដឹងមូលហេតុ ជាបន្ទុករបស់ក្រុមផ្ទាល់ដែលត្រូវចេញសង។
- ត្រូវរក្សាសណ្តាប់ធ្នាប់សំភារៈ, ឧបករណ៍ប្រើប្រាស់, សំអាតម៉ាស៊ីន, បរិវេណ, និង ពិនិត្យប្រព័ន្ធបញ្ជា ជាប្រចាំមុនចេញពីធ្វើការ។
- ប្រធានក្រុម មានតួនាទីដឹកនាំ, បង្ហាត់បង្រៀន, និង ណែនាំកូនក្រុម, អោយយល់ពីការងារអោយបានច្បាស់លាស់ និង សមស្របតាមគោល ការណ៍ និង វិន័យរបស់ក្រុមហ៊ុន ពុំនោះទេ នឹងត្រូវទទួលពិន័យរបស់រដ្ឋបាល។
- ចាប់អនុវត្តចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២៣ តទៅ។
- ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែ បទបញ្ជាផ្ទៃក្នុងរាល់ការផ្លាស់ប្តូរផ្សេងៗលើតថភាពជាក់ស្តែង ដោយមិនចាំបាច់ប្រាប់ជាមុន។
Was this page helpful?
Keep exploring